|
|
|
ក្រុម U23 វៀតណាម រកឃើញកីឡាករ ៧នាក់បន្ថែមទៀតហើយដែលបានឆ្លងកូវីដ១៩ ក្រោយពីប្រកួតជាមួយក្រុម U23 ថៃកាលពីម្សិលមិញក្នុងពានរង្វាន់ AFF U23 Championship ។ កាលពីម្សិលមិញ U23 វៀតណាមបានយកឈ្នះក្រុម U23 ថៃដោយលទ្ធផល ១-០ ដូច្នេះវៀតណាមបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ និងត្រូវប៉ះជាមួយទីម័រ នៅថ្ងៃស្អែកនេះហើយ ។

ទោះជាយ៉ាងណាដោយសារមានបញ្ហាឆ្លងកូវីដ ១៩ ធ្វើអោយវៀតណាមសល់កីឡាករតែ ១១នាក់ មិនមានកីឡាករសម្រាប់ប្តូរឡើយ ។ ពេលនេះសហព័ន្ធបាល់ទាត់វៀតណាមកំពុងស្វះស្វែងរកកីឡាករ U23 ចំនួន៤នាក់ទៀតដើម្បីបញ្ជូនមកជួយក្រុមនៅប្រទេសកម្ពុជាអោយទាន់ការប្រកួតជាមួយទីម័រនៅថ្ងៃស្អែក ។

ប៉ុន្តែបើសិនជាវៀតណាមមិនអាចរកកីឡាករបញ្ជូនមកបានទេ នោះក្រុម U23 វៀតណាម ទំនងជាត្រូវដកខ្លួនចេញត្រឹមវគ្គ Semi Final នេះហើយ។ ដោយទុកឱ្យទីម័រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ៕
ប្រភព : Zing
Champions League Real Madrid VS Juventus ...
Hansi Flick ជឿជាក់ថា Lamine Yamal និងកីឡាករមួយចំនួនដែលត្រឡប់មកពីរបួសសម្រាប់ Barcelona នឹងក្លាយជាកត្តាសម្រេចចិត្តក្នុងការប្រកួត El Clasico ។...
លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានប្រាប់ Amazon Prime អំពី Viktor Gyökeres ដែលបានរកបានមួយគ្រាប់ក្នុងជ័យជម្នះ 4-0 លើក្រុម Atletico Madrid ថា រីករាយនៅពេលដែលគាត់សមនឹងទទួលបានវាយ៉ាងពេញលេញ ។...
PSG បានត្រឡប់មកធ្វើបានព្យុះភ្លៀងប្រទេសអាឡឺម៉ង់ម្ដងទៀត ហើយ Bayer Leverkusen មានអារម្មណ៍ថាមានកម្លាំងពេញលេញនៃជើងឯកអឺរ៉ុបដែលកំពុងសោយរាជ្យ។...
កីឡាករ Fermin Lopez ទើបតែបានស៊ុតបាល់បញ្ចូលទីបានហេតទ្រីកជាលើកទីមួយដែលមិនធ្លាប់មានក្នុងអាជីពរបស់គាត់ជាមួយនឹងការប្រកួតបីទល់នឹងក្រុម Olympiacos ក្នុងក្របខ័ណ្ឌ Champions League ។...